February 12, 2026

Be careful when receiving calls from familiar special numbers from overseas

Be careful when receiving calls from familiar special numbers from overseas

បច្ចុប្បន្ន ការខលទូរស័ព្ទដោយប្រើប្រាស់លេខប្លែកៗ ដែលពុំស្គាល់ កើតមានឡើងច្រើនមកលើពលរដ្ឋកម្ពុជា ហើយវាគឺជាគម្រោងឆបោកប្រាក់ (Money Scam) ដែលមានឈ្មោះថា "Callback Scam" ឬហៅម្យ៉ាងទៀតថា "One-Ring Scam"។

Callback Scam ជាបច្ចេកទេសកាត់ប្រាក់ពីគណនីទូរស័ព្ទជនរងគ្រោះ ដោយប្រើប្រាស់សេវា ដែលហៅថា International Premium Rate Number (IPRN)។ ក្រុមបណ្តាញឧក្រិដ្ឋជនបានទិញសេវាលេខទូរស័ព្ទ IPRN ពីក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ រួចខលចេញទៅគោលដៅក្រៅប្រទេសជុំវិញពិភពលោក ក្នុងនោះក៏មានព្រះរាជាណាចក្រកម្ពុជាផងដែរ។

ដូចនេះ សូមមេត្តាប្រុងប្រយ័ត្នដូចខាងក្រោម៖

  • ការខលទូរស័ព្ទចេញពីក្រៅប្រទេសតាមក្រុមហ៊ុនផ្តល់សេវាទូរសព័្ទ ដែលមានដូចជា៖ ប្រទេសម៉ាឡាវី (+265), អាហ្វ្រិក (+27), នីហ្សេរីយ៉ា (+234), ប៉ាគីស្ថាន (+92), ប្រទេសរុស្សី (+7) និងប្រទេសជាច្រើនផ្សេងទៀត។
  • ការបន្លំនៃការខលគឺក្រុមឧក្រិដ្ឋជនព្យាយាមខលជាច្រើនដង ដែលបង្ហាញ Missed Call លើទូរស័ព្ទជនរងគ្រោះ។
  • នៅពេលជនរងគ្រោះធ្វើការទទួលឬខលទូរស័ព្ទទៅវិញ តម្លៃសេវាគឺមានតម្លៃថ្លៃ និងកាត់ពីគណនីទូរស័ព្ទជនរងគ្រោះដោយស្វ័យប្រវត្តិ។
  • ក្រុមឧក្រិដ្ឋជននឹងទទួលបានប្រាក់កម្រៃជើងសារ (Commission) ពីក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ។

វិធីការពារពីការឆបោក មានដូចខាងក្រោម៖

  • ត្រូវចៀសវាងការទទួលឬខលទូរស័ព្ទត្រឡប់ទៅវិញដែលយើងមិនបានស្គាល់ ព្រោះលេខនោះអាចជា IPRN។
  • ប្រើប្រាស់កម្មវិធីសម្រាប់ទូរស័ព្ទដៃក្នុងការស្វែងរកប្រភពលេខទូរស័ព្ទ តួយ៉ាងកម្មវិធី TrueCaller។
  • សូមរាយការណ៍ទៅកាន់ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទរបស់លោកអ្នក។
  • សូម Block លេខទូរស័ព្ទសង្ស័យ ដោយប្រើប្រាស់កម្មវិធីមានស្រាប់ក្នុងទូរស័ព្ទដៃរបស់លោកអ្នក។

Related